If you stumble upon a few skin cycling Tiktoks on your for-you page and have no idea what the hype is all about, we're here for you.
Tiktok has now also become a popular platform where skincare trends travel fast. Skin cycling has become a very popular topic for months now on Tiktok, with various Tiktokers showing their routines and products that they use. If you're a skincare lover, then, of course, you are curious to find out. And how many more skin trends are still yet to exist?? But after reading what we're gonna tell you, you might find a liking to this one.
What is 'Skin Cycling'?
'Skin Cycling' is a term created by Dr. Whitney Bowe, that describes a 4-nights routine that is meant to be repeated. The first night is exfoliation night, while the second night is retinol night. The two nights after are meant for skin rest or barrier-strengthening nights. After the four nights are completed, you repeat the process.
How does it work?
Starting with the first night, which is exfoliating night, you start with your regular routine that includes an exfoliator, either an AHA or BHA product. This exfoliating acid can be either a toner or a serum. Make sure to not have any other exfoliating ingredients in any other products in your routine, like retinol which is meant for the second night.
Moving on to the second night, it's the retinol night. Almost identical to the first night, except you replace the exfoliator with a retinol or retinoid. But there's a tip here. It is recommended to use the sandwich method when it comes to applying vitamin A (retinol/retinoid). The sandwich method is moisturizer-retinol-moisturizer. This method reduces the irritation from the vitamin A product.
The third and fourth night are rest nights. Your routine consists of only gentle, hydrating, and barrier-strengthening products. Ceramides, Hyaluronic Acid, Glycerin, Squalane, and many other ingredients are amazing for this purpose. There should not be any exfoliating products. These two nights is supposed to help your skin heal from all the exfoliation in the two nights before. You can also increase the amount of skin rest nights if your skin is more on the sensitive side.
Benefits of Skin Cycling
When skin cycling wasn't around, we usually determine our routine this way: "I should exfoliate once or twice a week, or use retinol every 3 or 4 days." This is a solid routine; however, it can get really confusing and difficult to remember. But skin cycling is simple. You just keep repeating a 4-nights routine.
If we're talking about the real benefits of the skin cycling routine, it can be really useful for people with hyperpigmentation, acne, and aging skin. And it also allows your skin to be stronger because of the 'rest' nights after all the hits it took from the exfoliations.
The skin cycling routine is also very adjustable. You can adjust the amount of exfoliation and rest nights however you wish to, according to your own skin. And when your skin isn't doing very well, you can totally turn the first two exfoliating nights into rest nights.
សម្រួលជាភាសាខ្មែរខាងក្រោម៖
អ្វីទៅជា 'Skin Cycling' ដែលកំពុងល្បីលើ Tiktok?
បើសិនជាអ្នកឧស្សាហ៍ឃើញវីឌីអូអំពី Skin Cycling នៅលើតិកតុក អ្នកប្រហែលជាឆ្ងល់ហើយថាអានឹងអីគេ? ចឹងកុំបារម្មណ៍អីពួកយើងនឹងពន្យល់។
តិកតុកឥឡូវក៏សម្បូររឿងទាក់ទងនឹងការថែរក្សាស្បែកដែរ។ ឥឡូវ 'Skin Cycling' គឺជាប្រធានបទដែលកំពុងពេញនិយមមួយជុំវិញពិភពលោក ដែលភាគច្រើនគឺគេបង្ហាញផលិតផលដែលគេប្រើសម្រាប់ skin cycling នឹង។ បើសិនជាអ្នកជាអ្នកដែលស្រឡាញ់ skincare ប្រហែលជាចង់ដឹងពីអានឹងហើយ។ រឿងថែរក្សាស្បែកនឹងមានអ្វីៗជាច្រើនមែនទែន តែបើសិនជាអ្នកដឹងពីអាមួយនេះ អ្នកអាចនឹងចូលចិត្តវា!
អ្វីជា Skin Cycling?
Skin Cycling គឺជាទម្លាប់ថែរក្សាស្បែកបួនយប់ដែលបង្កើតឡើងដោយ Dr. Whitney Bowe ដែលយប់ទីមួយជាយប់ជម្រុះកោសិកា យប់ទីពីរជាយប់ប្រើវីតាមីនអា យប់ទីបីនិងបួនជាយប់ដែលស្បែកសម្រាក។ ពេលបួនយប់នឹងចប់ អ្នកធ្វើវាទាំងអស់ម្ដងទៀត។
របៀបធ្វើ
យប់ទីមួយជាយប់ដែលត្រូវជម្រុះកោសិកា ដោយប្រើផលិតផលដែលមានសារធាតុ AHA ឬ BHAជាមួយផលិតផលធម្មតាដូចជាសាប៊ូលាងមុខ ឡេផ្ដល់សំណើមជាដើម។ ផលិតផលជម្រុះកោសិកានេះអាចជាទឹកតប់មុខក៏បានឬសេរ៉ូមក៏បាន។ ប៉ុន្តែអ្នកមិនត្រូវឲ្យមានប្រើផលិតផលណាផ្សេងដែលមានសារធាតុជម្រុះកោសិកាទៀតទេសម្រាប់យប់ទីមួយនឹង។
ចំណែកឯយប់ទីពីរជាយប់ដែលត្រូវប្រើវីតាមីនអា។ វីតាមីនអាជាផលិតផលហៅថា retinol ឬretinoid។ នៅក្នុងយប់ទីពីរនឹងគឺយើងប្រើផលិតផលអីធម្មតាដូចយប់ទីមួយដែរ គ្រាន់ជំនួសឲ្យផលិតផល AHA BHA យើងប្រើ retinol ឬ retinoid វិញ។ ពួកយើងណែនាំឲ្យប្រើ sandwich method នៅពេលដែលអ្នកប្រើប្រាស់ផលិតផលអា។ Sandwich method នឹងគឺគេប្រើឡេផ្ដល់សំណើម បន្ទាប់មកវីតាមីនអា បន្ទាប់មកឡេផ្ដល់សំណើមមួយជាន់ពីលើទៀត។ ការធ្វើបែបនេះវាអត់សូវឲ្យស្បែកយើងងាយប្រតិកម្មពេលប្រើវីតាមីនអា។
ចំណែកឯយប់ទីបីនិងបួន យើងឲ្យស្បែកយើងសម្រាក។ ផលិតផលដែលយើងត្រូវប្រើគឺផលិតផលធម្មតាៗនិងជាផលិតផលដែលជួយពង្រឹងស្បែក ផ្ដល់សំណើម និងជួសជុលស្បែក។ សារធាតុមួយចំនួនដែលល្អៗមានដូចជា Ceramides, Hyaluronic Acid, Glycerin, Squalane, និងសារធាតុជាច្រើនមុខទៀត។ ក្នុងយប់ទាំងពីរនេះ អ្នកមិនអាចប្រើផលិតផលជម្រុះកោសិកាឡើង។ ព្រោះស្បែកយើងត្រូវសម្រាកនិងជួសជុល។ បើអ្នកមានស្បែកងាយប្រតិកម្ម អ្នកអាចបន្ថែមចំនួនដែលស្បែកអ្នកសម្រាកបាន ដូចបីយប់ជាដើម។
អត្ថប្រយោជន៍
ជាធម្មតាយើងប្រើផលិតផលធម្មតា ហើយជម្រុះកោសិកាមួយទៅពីរដងក្នុងមួយអាទិត្យ ហើយប្រើវីតាមីនអាបីបួនថ្ងៃប្រើម្ដងអីចឹង។ ធ្វើបែបនេះក៏ល្អដែរ តែពេលខ្លះវាអាចច្រឡូកច្រឡំគ្នាហើយពេលខ្លះយើងក៏ភ្លេចជម្រុះកោសិកាឬច្រឡំថ្ងៃប្រើផលិតផល។ តែបើតាម skin cycling ងាយស្រួលមែនទែន។ អ្នកគ្រាន់តែធ្វើ routine បួនយប់នោះជាប់។
បើនិយាយពីអត្ថប្រយោជន៍សម្រាប់ស្បែកវិញ អ្នកដែលឧស្សាហ៍ឡើងមុន ឬមានស្នាមផ្សេងៗ ឬមានស្នាមជ្រីវជ្រួញ គឹវាជួយខ្លាំង។ ហើយស្បែកអ្នកក៏អាចរឹងមាំជាងមុនដែរ ព្រោះយើងមានពេលសម្រាប់ឲ្យស្បែកសម្រាកនិងជួសជុលស្រទាប់ស្បែកឡើងវិញ។
អ្នកក៏អាចផ្លាស់ប្ដូរទម្លាប់ Routine skin cycling របស់អ្នកបានដែរ ដូចជាបន្ថែមយប់សម្រាប់ស្បែកសម្រាកឲ្យទៅជាបីយប់ជាដើម នៅពេលដែលស្បែកអ្នកមិនសូវស្រួល។ យើងអាចបន្ថែមនិងបន្ថយចំនួនយប់តាមចិត្តអាស្រ័យលើស្បែករបស់យើងនិងកត្តាមជ្ឍដ្ឋានខាងក្រៅ។
Comentários