Understanding the Importance of Broad-Spectrum Sun Protection: UVA vs. UVB
When it comes to sun protection, most people know to look for sunscreen with a high SPF to protect against harmful UV rays. There are 3 types of UV rays, UVA UVB and UVC. However, only two of those can affect us: UVA and UVB, because UVC is protected by the Earth's ozone layer. Understanding the differences between the two and the importance of protecting against both is crucial for maintaining healthy skin.
UVA can penetrate deep into the skin and can cause skin wrinkles, aging, and sagging.
UVB can affect the epidermis, causing sunburn and even skin cancer.
How can we protect ourselves from the sun?
We should protect ourselves from the sun by practicing three methods:
Cover up. Wear protective clothing, including a hat and sunglasses that reflect UV rays.
Apply a sunscreen that protects against both UVA and UVB (broad spectrum) and has an SPF of at least 30. Also, reapply every two hours.
If you can avoid the sun, avoid it. It is best to stay inside. But if you go outside, you should not stay in the sun for a long time, especially around 10 am to 2 pm, which is a period of high UV radiation. Staying under the shade is also a good way to protect yourself.
Disclaimer: We are here to share all things skincare we know and learn from professionals, skincare gurus, and medical blogs, working with the lab and our dermatologist but we are not claiming to be a specialist nor a dermatologist. Always seek professional advice when needed. All contents are for entertainment and educational purposes.
References:
https://www.summitmedical.com/blog/how-much-sun-is-too-much-the-uv-index-explained
សម្រួលជាភាសាខ្មែរខាងក្រោម៖
ភាពខុសគ្នារវាង UVA និង UVB និងសារៈសំខាន់នៃការការពារ
ស្វែងយល់ពីសារៈសំខាន់នៃការការពារស្បែកពីកាំរស្មីព្រះអាទិត្យ
នៅពេលដែលគិតដល់ការជ្រើសរើសឡេការពារកម្ដៅថ្ងៃ យើងតែងតែរកតែឡេការពារណាដែលមាន SPF ហើយអាចការពារយើងពីកាំរស្មីយូវី។ កាំរស្មីព្រះអាទិត្យ (UV rays) មានបីប្រភេទគឺ UVA UVB និងUVC។ កាំរស្មីដែលប៉ះពាល់មកលើយើងគឺមានតែពីរទេនោះគឺUVA និងUVB ព្រោះUVCត្រូវបានការពារដោយស្រទាប់អូសូននៃផែនដី។ ការដឹងពីភាពខុសគ្នារវាងកាំរស្មីយូវីសំខាន់ទាំងពីរប្រភេទ អាចឲ្យអ្នកចេះការពារស្បែកបានល្អ ដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ។
UVA អាចជ្រាបចូលជ្រៅទៅក្នុងស្បែក ហើយអាចប៉ះពាល់ដោយធ្វើឲ្យស្បែកឡើងជ្រីវជ្រួញ ឆាប់ចាស់ និងយារ។
UVB អាចប៉ះពាល់ដល់ស្រទាប់ស្បែកខាងលើ នាំឲ្យរលាកស្បែក និងអាចបង្កឲ្យមានមហារីកស្បែកផងដែរ។
តើយើងអាចការពារខ្លួនពីកាំរស្មីព្រះអាទិត្យបានដូចម្ដេច?
យើងគួរការពារខ្លួនយើងពីកាំរស្មីព្រះអាទិត្យដោយអនុវត្តនូវវិធីទាំង៣ដូចជា៖
ការបិទបាំង ដោយស្លៀកសំលៀកបំពាក់ដែលជិតៗបិទបាំងបានល្អ ពាក់មួក និងវែនតាដែលមានកញ្ចក់ការពារកាំរស្មីUV
លាបឡេការពារកម្ដៅថ្ងៃដែលអាចការពារបានទាំងUVAនិងUVB (broad spectrum) ហើយមាន SPF យ៉ាងហោចណាស់៣០ឡើង។ ហើយកុំភ្លេចលាបវារៀងរាល់២ម៉ោងម្ដង ព្រោះឡេការពារកម្ដៅថ្ងៃមិនអាចការពារបានជាប់រហូតទេ។
បើសិនជាអ្នកអាចជៀសពីពន្លឺថ្ងៃបាន គួរជៀសបានឲ្យច្រើនតាមដែរអាចធ្វើបាន។ បើអាច គួរនៅក្នុងម្លប់ឬក្នុងផ្ទះទើបល្អជាង។ តែបើចាំបាច់ទៅក្រៅ យល់ល្អមិនគួរនៅក្រោមពន្លឺព្រះអាទិត្យខ្លាំងឬយូរឡើយជាពិសេសម៉ោង១០ព្រឹកទៅ២ថ្ងៃត្រង់ដែលជាកំឡុងពេលមួយកាំរស្មីUVឡើងខ្ពស់។
សម្គាល់៖ ពួកយើងមកដើម្បីចែករំលែកអ្វីៗគ្រប់យ៉ាងអំពីការថែរក្សាស្បែកដែលយើងបានដឹងនិងរៀនពីអ្នកជំនាញ ប្លុកវេជ្ជសាស្រ្ត ធ្វើការជាមួយមន្ទីរពិសោធន៍ និងគ្រូពេទ្យជំនាញខាងសើស្បែករបស់យើង ប៉ុន្តែយើងមិនអះអាងថាពួកយើងជាអ្នកជំនាញសើស្បែកឡើយ។ ខ្លឹមសារទាំងអស់គឺសម្រាប់គោលបំណងអប់រំកម្សាន្តតែប៉ុណ្ណោះ។ បើមានចម្ងល់ សូមពិភាក្សាជាមួយអ្នកជំនាញ។
ដកស្រង់៖
https://www.summitmedical.com/blog/how-much-sun-is-too-much-the-uv-index-explained
https://www.aimatmelanoma.org/melanoma-101/prevention/what-is-ultraviolet-uv-radiation/
Comments